flag of Cambodia

ព័ត៍មាន

Language: English | Khmer
New Project to Boost Cambodian Horticulture
September 27, 2017

ឯកឧត្តម ទី សុគន្ធ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រួមជាមួយ លោកស្រី ប៉ូលី ដាន់ហ្វូដ​​ នាយិកាបេសកកម្មនៃ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ​ប្រចាំ​កម្ពុជា (USAID) បានប្រកាសដាក់ឲ្យដំណើរការនូវគម្រោង “កម្ពុជាហាវែស II” ដែលគម្រោងនេះមានគោល​បំណង​ជម្រុញ​កំណើន​សាកវប្បកម្មពាណិជ្ជកម្ម នៅតាមបណ្តាខេត្តមួយចំនួន របស់ប្រទេសកម្ពុជា រួមមាន៖ ខេត្តពោធិសាត់ បាត់ដំបង សៀមរាប និងកំពង់ធំ។ គម្រោងនេះផ្តល់មូលនិធិដោយកម្មវិធី គំនិតផ្តួចផ្តើមសន្តិសុខស្បៀងសំរាប់អនាគតរបស់ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID ។​

Remarks by Polly Dunford, Mission Director, USAID Cambodia, Launch Event of Feed the Future Cambodia Harvest II
September 27, 2017
  • សូមគោរព ឯកឧត្តម ទី សុគន្ធ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
  • សូមគោរព ឯកឧត្តម លោកជំទាវ លោក លោកស្រី និងភ្ញៀវកិត្តិយសជាទីមេត្រី!
Remarks by Christina Lau, Deputy Director, Office of Public Health and Education, USAID/Cambodia, Opening Ceremony of the Kick-Off Workshop for “One Health Workforce”
September 26, 2017

វិធីសាស្ត្រ One Health ទទួលស្គាល់ថាសុខភាពរបស់សត្វ មនុស្ស និងបរិស្ថានសុទ្ធតែមានការ​ផ្សារភ្ជាប់គ្នា ហើយដោយឈរលើហេតុផលនេះ ការតទល់ទៅនឹងការគម្រាមកំហែងដល់សុខភាពទាម​ទារ​ឲ្យកិច្ចសហការពីគ្រប់វិស័យ។ យើងត្រូវគិតគូរពីការពង្រឹងកិច្ចសហការរបស់យើង។ យើងចាំបាច់ត្រូវ​ទំនាក់​ទំនងលើគ្រប់វិស័យ ដើម្បីជួយឲ្យសាស្ត្រាចារ្យទាំងឡាយបង្រៀន និងលើកទឹកចិត្តសិស្សឲ្យរៀនសូត្រ។ យើងចាំបាច់ត្រូវពង្រឹងការផ្សារភ្ជាប់គ្នារវាងសេវាមុនការបណ្តុះបណ្តាល និងសេវក្នុងពេលបណ្តុះ​បណ្តាល។ ប្រសិន​បើ​យើងធ្វើដូច្នេះ យើងនឹងមានឱកាសក្នុងការផ្លាស់ប្តូររបៀបដែលអ្នកជំនាញសុខាភិបាលកម្ពុជា​ក្នុង​ការឆ្លើយតបចំពោះការគម្រាមកំហែងនៃជម្ងឺឆ្លងពីសត្វមកមនុស្ស។ យើងមិនត្រឹមតែមានឱកាសផ្លា​ស់​ប្តូរនូវអ្វីដែលបានបង្រៀននៅមហាវិទ្យាល័យអំពីការគម្រាមកំហែងនៃជម្ងឺប៉ុណ្ណោះទេ ប៉ុន្តែក៏អាចពង្រឹង និង​​ធ្វើឲ្យប្រសើរឡើងនូវជំនាញវិជ្ជាជីវៈរបស់អ្នកជំនាញសុខាភិបាលកម្ពុជាជំនាន់ក្រោយផងដែរ។ យើងមាន​ឱកាសប្រែក្លាយនូវសុវត្ថិភាពសុខាភិបាលក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

Remarks by Makara Ou, Governance and Rule of Law Team Leader Office of Democracy and Governance, USAID Cambodia, Collaborative Workshop
August 10, 2017
  • សូមគោរព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជា​អនុប្រធាន​អចិន្ត្រៃយ៍នៃគណៈកម្មការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស
  •  សូមគោរព លោកជំទាវ ស្រី គឹមឆយ អភិបាលរង ខេត្តកំពង់ចាម
  • សូមគោរព លោក Peter Williams តំណាងអង្គការ IJM
  • សូមគោរពសមាជិកទាំងអស់នៃគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស
  • សូមគោរពភ្ញៀវកិត្តិយសជាទីមេត្រី!

 

ទីភ្នាក់ងារ USAID គាំទ្រគម្រោងសញ្ញាប័ណ្ណជីវភាពសម្រាប់ស្ត្រីចំនួន ៣៨៥,០០០នាក់ ក្នុងតំបន់អាស៊ីអាគ្នេយ៍
August 7, 2017

រាជធានីភ្នំពេញ, ថ្ងៃទី0៧ ខែសីហា ឆ្នាំ ២០១៧៖ មានស្រ្តីប្រមាណ ៣៨៥,០០០នាក់ពីកម្ពុជា វៀតណាម និង ហ្វីលី​ពីន ​ត្រូវបានគេរំពឹងថានឹងទទួលបានផលប្រយោជន៍ពីគម្រោងសញ្ញាប័ណ្ណជីវភាពសម្រាប់ស្ត្រីមានតម្លៃ ៨លាន​ដុល្លារ ដែល​ផ្តល់ដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។ សញ្ញាប័ណ្ណនេះនឹងផ្តល់ឲ្យ​ស្ត្រី​អាច​ទទួល​បាននូវសេវាឥណទាន ការតភ្ជាប់ទៅកាន់ទីផ្សារ ព្រមទាំងទំនិញ និងសេវាមួយចំនួនទៀតដែលមានតម្លៃសម​រម្យ ដើម្បី​ជួយ​ឲ្យក្រុមហ៊ុនរបស់ពួកគេរីកលូតលាស់។

Pages

Share This Page