សិក្ខាសាលាផ្សព្វផ្សាយស្តីពីការស្ទង់មតិបញ្ចូលគ្នារវាងឥរិយាបទ និងជីវសាស្ត្រក្នុងចំណោមអ្នកបម្រើការងារក្នុងវិស័យកំសាន្តក្នុងប្រទេសកម្ពុជាឆ្នាំ២០១៧

Monday, May 22, 2017
Remarks by Sheri-Nouane Duncan-Jones, Director,  Office of Public Health and Education, USAID Cambodia, Dissemination Workshop on Integrated Behavioral and Biological Survey among Female Entertainment Workers in Cambodia in 2017
  • សូមគោរព លោកវេជ្ជបណ្ឌិត លី ប៉េងស៊ុន នាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជម្ងឺ​អេដស៍ និងកាមរោគ
  • សូមគោរព លោក ជួប សុខចំរើន នាយកប្រតិបត្តិនៃអង្គការ KHANA
  • សូមគោរពភ្ញៀវកិត្តិយសជាទីមេត្រី

ថ្ងៃនេះខ្ញុំមានសេចក្តីរីករាយក្រៃលែងដោយបានស្តាប់នូវលទ្ធផលនៃការស្ទង់មតិបញ្ចូលគ្នារវាងឥរិយាបទ និងជីវសាស្ត្រ​ក្នុងចំណោមអ្នកបម្រើការងារក្នុងវិស័យកំសាន្ត។ ការស្ទង់មតិនេះនឹងជួយ​បង្ហាញ​ផ្លូវ​កម្ពុជាឆ្ពោះទៅសម្រេចគោលដៅនៃការលុបបំបាត់ជម្ងឺអេដស៍ត្រឹមឆ្នាំ ២០២០។​

ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា អ្នកបម្រើការងារក្នុងវិស័យកំសាន្តតំណាងអោយ​ក្រុមប្រជាជនដ៏មានសារៈសំខាន់ក្នុងការដោះស្រាយបញ្ហាជម្ងឺអេដស៍ក្នុងប្រទេសកម្ពុជា។

ការស្ទង់មតិនៃអាត្រាប្រេវ៉ាឡង់ និងឥរិយាបទជម្ងឺអេដស៍ គឺមានអានុភាពណាស់។ ការស្ទង់​មតិ​ទាំងនេះផ្តល់ដល់យើងនូវទិន្នន័យចុងក្រោយស្តីពីវឌ្ឍនៈភាព ក៏ដូចជាគម្លាតការការពារ ការធ្វើ​តេស្ត  និង​ការព្យាបាលជម្ងឺអេដស៍។ ដូចដែលអ្នកទាំងអស់គ្នាអាចចងចាំបានថា ការស្ទង់មតិនៅឆ្នាំ ២០១០ បាន​ជះ​ឥទ្ធិពលយ៉ាងខ្លាំងដល់ការរៀបចំកម្មវិធីផ្នែកអេដស៍របស់ទីភ្នាក់ងារ USAID។

ភ្លាមៗបន្ទាប់ពីបានមកដល់ប្រទេសកម្ពុជា ខ្ញុំបានចូលរួមប្រកាសដាក់អោយប្រើឧបករណ៍ mHealth និងបានទៅទស្សនកិច្ចនៅទីកន្លែងអនុវត្តកម្មវិធី SMARTgirl មួយចំនួនផងដែរ។ ខ្ញុំមានការរីករាយ និង​ពេញ​​​ចិត្ត​ចំពោះ​ការងាររបស់អង្គការ KHANA ដៃគូសង្គមស៊ីវិលនានា ព្រមទាំងអង្គការ Global Fund ដែលកំពុង​បំពេញ​ការងារពាក់ព័ន្ធនឹងអ្នកបម្រើការងារក្នុងវិស័យកំសាន្ត ក្នុងគោលបំណងបង្ការ និងរកអោយ​ឃើញ​នូវមូលហេតុនៃការរីករាលដាលជម្ងឺអេដស៍ កាត់បន្ថយការមានផ្ទៃពោះដោយចៃដន្យ និងគាំទ្រដល់អុ្នក​បម្រើការងារក្នុងវិស័យកំសាន្តដែលកំពុងរស់នៅជាមួយមេរោគអេដស៍។

កម្មវិធីមួយរបស់ទីភ្នាក់ងារ USAID ហៅថា PRASIT បានបង្កើតកម្មវិធី SAMRTgirl ក្នុងឆ្នាំ ២០០៩ ជាពិសេសសម្រាប់អ្នកបម្រើការងារក្នុងវិស័យកំសាន្តក្នុងប្រទេសកម្ពុជា ដោយប្រើប្រាស់នូវការវិភាគលើ​ទិន្ន​​ន័យជាច្រើនដើម្បីដាក់ចេញនូវសកម្មភាព។ ចាប់តាំងពីពេលនោះមក កម្មវិធី SMARTgirl ត្រូវបាន​ដាក់​អោយអនុវត្ត​យ៉ាងទូលំទូលាយមក ហើយបានឆ្លុះបញ្ចាំងនូវភាពជាវិជ្ជមានរបស់អ្នកបម្រើ​ការងារ​ក្នុង​​​​វិស័យ​​​​កំសាន្ត។ កម្មវិធីSMARTgirl ត្រូវបានបង្កើតឡើងដោយភាពស្មោះត្រង់ និងងាយស្រួល​ស្វែង​រក​ព័ត៌មានដែលអាចជឿជាក់បានតាមរយៈមិត្តភ័ក្រ្តដែលទទួលបានការបណ្តុះបណ្តាល។

ដោយសារថាអ្នកបម្រើការងារក្នុងវិស័យកំសាន្តចល័តគ្រប់ទីកន្លែង កម្មវិធី SMARTgirl ផ្តល់ដល់​ពួកគេនូវលទ្ធភាពស្វែងរកការគាំទ្រយ៉ាងឆាប់រហ័សនៅទីកន្លែងថ្មីរបស់ពួកគេ។ កម្មវិធី SMARTgirl ត្រូវ​បានបង្កើតឡើងសម្រាប់ប្រទេសកម្ពុជាដោយមានការគាំទ្រជាបច្ចេកទេសពីទីភ្នាក់ងារ USAID  និងវា​ជា​​​កម្មសិទ្ធិរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជម្ងឺអេដស៍។ យើងសង្ឃឹមថាមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំង​ជម្ងឺ​អេដស៍ និងកាម​រោគនឹងបន្តទាញយកផលប្រយោជន៍ពីកម្មវិធី SMARTgirl នៅទូទាំងប្រទេស។

មានការប្រែប្រួលច្រើនចាប់តាំងពីការស្ទង់មតិបែបនេះក្នុងឆ្នាំ ២០១០។ បទបញ្ញត្តិស្តីពីសុវត្ថិ​ភាព​ឃុំ-សង្កាត់ បានឈានទៅបិទផ្ទះបនជាច្រើន អ្នកបម្រើការក្នុងវិស័យកំសាន្តបានងាកទៅរក​ទីកន្លែង​ផ្តល់សេវាកំសាន្ត ហើយបានចាប់ផ្តើមប្រាស់ទូរស័ព្ទដើមធ្វើការណាត់ជួប។ បញ្ហានេះទាមទារអោមាន​វិធី​សាស្ត្រ​ថ្មី។ គម្រោង Flagship បានណែនាំនូវកិច្ចអន្តរាគមន៍ជាច្រើនរួមមាន៖ ការធ្វើតេស្តឈាម​ដោយ​ចាក់​​ម្រាម​ដៃ​ក្នុងកម្រិតសហគមន៍ ការប្រើប្រាស់លេខកូដសម្គាល់ពិសេសមួយ ការរៀបចំប្លង់​ដោយ​GIS ការពិនិត្យមើលហនិភ័យដោយប្រព័ន្ធTablet និងការចូលទៅរកសេវាពន្យាកំណើត​ទំនើបៗ។​ ថ្ងៃ​​នេះអ្នក​​បម្រើការងារក្នុងវិស័យកំសាន្តភាគច្រើនតែងតែជាទៀងទាត់ទៅរកការធ្វើតេស្ត និងរកការ​ព្យាបាល​នានា​តាម​រយៈ​មិត្តភ័ក្រ្តដែលបានទទួលការបណ្តុះបណ្តាល ។ លោកអ្នកអាចមើលឃើញក្នុង​សហគមន៍​​​មួយចំនួន ការរំលូតកូនត្រូវបានកាត់បន្ថយពាក់កណ្តាល ហើយការប្រើប្រាស់សវាពន្យា​​    កំ​ណើត​បែប​​ទំនើបមានការកើនឡើង២ភាគ៣។ ទំនោរនេះបង្ហាញនូវភាពគួរអោយរីករាយ។

ការស្ទង់មតិ និងលទ្ធផលដែលយើងទាំងអស់គ្នានឹងបានស្តាប់នាថ្ងៃនេះគឺមានសារៈសំខាន់ខ្លាំង​ណាស់។ វាផ្តល់ដល់យើងនូវឱកាសក្នុងការពិនិត្យមើលឡើងវិញយ៉ាងយកចិត្តទុកដាក់នូវភស្តុតាង និង​ស្វែងរកមធ្យោបាយដើម្បីផ្តោតអោយចំគោលដៅប្រសើរជាងមុន។ កិច្ចពិភាក្សាថ្ងៃនេះក៏នឹងជួយយើង​ក្នុងការរៀបចំយុទ្ធសាស្ត្រថ្មីៗ ដើម្បីលើកទឹកចិត្តឥរិយាបទផ្នែកសុខភាព និងធ្វើអោយប្រសើរឡើងនូវ​សេវាថែទាំសុខភាពប្រកបដោយគុណភាព។

ខ្ញុំសូមបញ្ចប់សុន្ទរកថារបស់ខ្ញុំដោយការថ្លែងអំណរគុណចំពោះមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំង​ជម្ងឺ​អេដស៍ និងកាម​រោគ ដែលរៀបចំនូវសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង ព្រមទាំងអរគុណ​ចំពោះការចូលរួមនាថ្ងៃនេះ។

សូមអរគុណ! 

Phnom Penh
Issuing Country 

Share This Page